ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក ស័ក្តិ សុធរណិន្ធ មន្ត្រីបច្ចេកទេសនៃការិយាល័យផលិតកម្ម និងបសុព្យាបាល ចូលរួមសម្របសម្រួលកិច្ចប្រជុំស្តីពីការពង្រឹងសមត្ថភាព ថ្នាក់ដឹកនាំ និងសមាជិកបណ្តុំ (កម្មវិធីASPIRE) និងរៀបចំវេទិកាពហុភាគីពាក់ព័ន្ធ(MSP) ផ្នែកចិញ្ចឹមមាន់ឡើងវិញ នៅភូមិត្រពាំងស្រង៉ែ ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ពង្រឹងការគ្រប់គ្រងបណ្តុំចិញ្ចឹមមាន់ និងត្រួតពិនិត្យឡើងវិញនូវពហុពាក់ព័ន្ធ ព្រមទាំងបន្តកិច្ចសន្យារវាងអ្នកលក់ធាតុចូល អ្នកលក់កូនមាន់ ឈ្មួញប្រមូលទិញមាន់ ជាមួយប្រធានបណ្ដុំ ជាលទ្ធផល៖ បានបន្តកិច្ចសន្យាជាមួយពហុពាក់ព័ន្ធ បានចំនួន ៥បណ្ដុំ ស្ថិតក្នុងឃុំខ្នារឆ្នារ និងឃុំក្រាំងល្វា និងមានអ្នកចូលរួម ១៥នាក់ស្រី ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម