ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពស្រុកកំពង់ត្រឡាច សង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច សង្កាត់រដ្ឋបាលជលផលកំពង់លែង បានចុះបង្រ្កាបបទល្មើសជលផល នៅចំណុចឃុំអំពិលទឹក និងចំណុចផ្លូវដំរី ក្នុពង់ត្រឡាច និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុប ១៧នាក់ និងមធ្យោបាយកាណូតស្មាច់ចំនួន ០៤គ្រឿង ដោយប្រមូលវត្ថុតាងបំផ្លាញចោលរួមមាន៖ -រុះរើរបាំងស្បៃមុងចំនួន០២ករណីស្មើនឹង២៥កន្លែងប្រវែង៧៧០ម៉ែត្រ -លូស្បៃមុងចំនួន២៦មាត់ - បង្គោលសរុបចំនួន ៤៩០ដើម និងបាន ចាក់លែង ត្រីចម្រុះ ចំនួន៨០គីឡូក្រាម ទៅក្នុងទន្លេវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម