ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចក្រោយភូមិព្រែកឆ្ដោ និងចំណុចគៀនតាម៉ាក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុប ១២នាក់មធ្យោបាយកាណូតស្មាច់ ចំនួន៣គ្រឿង ដោយប្រមូលវត្ថុតាងបំផ្លាញចោលរួមមាន៖ -រុះរើរបាំងស្បៃមុងចំនួន០១ករណីស្មើនឹង២២កន្លែង ប្រវែង៨០០ម៉ែត្រ -លូស្បៃមុងចំនួន ២២មាត់ - បង្គោលសរុបចំនួន ៥០០ដើម និងបាន ចាក់លែង ត្រីចម្រុះ ចំនួន ១៥០គីឡូក្រាម ទៅក្នុងធម្មជាតិវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម