មាតិកា
ចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម និងបច្ចេកទេសចិញ្ចឹមមាន់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២
ចេញ​ផ្សាយ ៣១ សីហា ២០២២
114

ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក អែល យឿន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករលាប្អៀរ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ(CEW) បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម និងបច្ចេកទេសចិញ្ចឹមមាន់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្រុមកសិករនៃបណ្តាញការរៀនសូត្រពីកសិករទៅកសិករ(F2F) នៅភូមិត្រពាំងក្រវាន់  ឃុំព្រៃមូល ស្រុករលាប្អៀរ ​ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ( ASPIRE) ក្នុងគោលបំណង៖ -ផ្តល់ចំណេះដឹង និងបទពិសោធន៍ ពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ជូនកសិករនៃបណ្តាញ ដើម្បីឲ្យសេវាផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព -បណ្តុះបណ្តាលបន្ថែមពីបច្ចេកទេសចិញ្ចឹមមាន់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជូនកសិករនៃបណ្តាញ  ដើម្បីផ្សព្វផ្សាយបន្ត ហើយជាលទ្ធផលសម្រេចបាន ក្រុមកសិករនៃបណ្តាញការសិក្សាពីកសិករទៅកសិរចូលរួមសរុបចំនួន ២៨នាក់. ស្រី ២៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter