ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ការរិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម(មន្ត្រីផ្នែកទីផ្សារ) បានសហការណ៍ជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករលាប្អៀរ និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានប្រជុំស្ដីពីវេទិការពហុពាក់ភាគីព័ន្ធ(ផ្នែកដំណាំបន្លែ) រវាងអ្នកផលិត អ្នកលក់ធាតុចូលកសិកម្ម និងឈ្មួញអ្នកប្រមូលទិញ នៅអគារប្រមូលផ្ដុំកសិផលភូមិអូលាច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានអ្នកចូលរួមសរុប ១៥នាក់ ស្រី១១នាក់ ដែលគាំទ្រកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់និងកាបម្រែបម្រួលអាកាសធាតុ(ASPIRE) ក្នុងគោលបំណង៖ ដើម្បីបង្កើនយុទ្ធសាស្ត្រទីផ្សារ រៀបចំផែនការដាំដុះតាតម្រូវកសទីផ្សារ និងចុះកិច្ចសន្យាបន្ត និងពិនិត្យលើសម្រង់បរិមាណផលិតផលប្រចាំថ្ងៃ បណ្តុំអាជីវកម្ម បន្លែសុវត្ថិភាពដោយមានបរិមាណលក់ជាមធ្យមដូចជា៖ សណ្ដែកគួ ៥០០-៦០០គីឡូក្រាមក្នុមួយថ្ងៃ, ត្រសក់ ១៥០-២០០គីឡូក្រាមក្នុងមួយថ្ងៃ និងស្ពៃគ្រប់មុខ ៥០០-៦០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយជាលទ្ធផល៖ ភាគីទាំងពីរបានឯកភាពតម្លៃលើសទីផ្សារ១០០រៀល ក្នុង១គីឡូក្រាមដោយតម្រូវដឹកកសិផលមកដល់ទីតាំងអគារប្រមូលផ្ដុំ បន្ទាប់មកមានការឯកភាពគ្នាក្រុមការងារបានរៀបចំកិច្ចសន្យារវាងឈ្មួញអ្នកប្រមូលទិញបន្លែចំនួន០១ច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម