ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោក អែល យឿន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកទឹកផុស និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម និងបច្ចេកទេសចិញ្ចឹមមាន់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្រុមកសិករនៃបណ្តាញការរៀនសូត្រពីកសិករទៅកសិករ(F2F) នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលអ្នកចូលរួមមានសរុប ៣០នាក់ ស្រី ១៧នាក់ ក្នុងគោលបំណង៖ -ផ្តល់ចំណេះដឹង និងបទពិសោធន៍ ពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ជូនកសិករនៃបណ្តាញ ដើម្បីឲ្យសេវាផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព និង-បណ្តុះបណ្តាលបន្ថែមពីបច្ចេកទេសចិញ្ចឹមមាន់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជូនកសិករនៃបណ្តាញ ដើម្បីផ្សព្វផ្សាយបន្ត ជាលទ្ធផលសម្រេចបាន ក្រុមកសិករនៃបណ្តាញការសិក្សាពីកសិករទៅកសិរបានទទួលវគ្គបណ្តុះបណ្តាល ផ្នែកទ្រឹស្តី និងធ្វើទស្សនៈកិច្ចសិក្សាចំការដាំដំណាំត្រឡាច លើផ្ទៃដី ១.២០ហិកតារបស់កសិករឈ្មោះមាស ប៊ុនថន នៅភូមិតាំងស្យា ឃុំក្បាលទឹក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម