មាតិកា
បើកយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកគោក្របី នៅភូមិគ ឃុំថ្មឥដ្ឋថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៣ កញ្ញា ២០២២
145

ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី សហការជាមួយលោក ឡេង សុផារ៉ា មន្ត្រីការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់ត្រឡាច អាជ្ងាធរដែនដី ពេទ្យសត្វភូមិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកគោក្របី នៅភូមិគ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ កាត់បន្ថយអត្រាសត្វឈឺ ស្លាប់ តាមរយៈការផ្តល់វ៉ាក់សាំងការពារដល់សត្វគោក្របី និងការផ្សព្វផ្សាយអំពីសារប្រយោជន៍ការចាក់វ៉ាក់សាំង -ជាលទ្ធផល៖ ចាក់វ៉ាក់សាំងសារទឹកគោក្របីចំនួន៤៥២ក្បាល(ក្របី០ក្បាល) និងបានផ្សព្វផ្សាយអំពីអត្ថប្រយោជន៏សត្វដែលបានចាក់ការពារ។

ចំនួនអ្នកចូលទស្សនា
Flag Counter