មាតិកា
ចុះត្រួតពិនិត្យទីតាំងនៃការសាងសង់អាងស្តុកទឹកសម្រាប់ប្រើប្រាស់នៅសហគមន៍កសិកម្មក្បាលទឹកឈានទ្បើង ស្ថិតនៅភូមិក្រសាំងដុះទ្បើងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៣ កញ្ញា ២០២២
146

ថ្ងៃច័ន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការណ៍ជាមួយនាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្មបានចុះត្រួតពិនិត្យទីតាំងនៃការសាងសង់អាងស្តុកទឹកសម្រាប់ប្រើប្រាស់នៅសហគមន៍កសិកម្មក្បាលទឹកឈានទ្បើង ស្ថិតនៅភូមិក្រសាំងដុះទ្បើង ឃុំក្បាលទឹក ស្រុកទឹកផុស ​ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី នាយកដ្ឋានវិស្វកម្មកសិកម្ម ០៤នាក់, ការិយាល័យអភិវឌ្ឍន៍សហគមន៍ ០២នាក់(ស្រី០១នាក់), ប្រធានសហគមន៍និងសមាជិកចំនួន ១៧នាក់(ស្រី០៥នាក់), មេឃុំ និងមេភូមិ ចំនួន ០២នាក់ សរុបចំនួន ២៥នាក់ (ស្រី០៦នាក់) ក្នុងគោលបំណង៖ -ចុះត្រួតពិនិត្យទីតាំងដែលត្រៀមនឹងសាងសង់អាងស្តុកទឹក, -កំណត់គោលដៅទីតាំងដីរបស់សមាជិកសហគមន៍ដែលមានផ្ទៃដីដាំដុះ ជាលទ្ធផលសម្រេចបាន -បានកំណត់ទីតាំងសម្រាប់សាងសង់អាង ស្តុកទឹកសម្រាប់ស្រោចស្រពដែលមានទំហំ១០ម៉ែត្រគុណ១០ម៉ែត្រ និង-បានកំណត់គោលដៅទីតាំងរបស់សមាជិកសហគមន៍ទាំង១៦នាក់ដែលមានផ្ទៃដីដាំដុះសរុប ៣១,៥ហិកតា

ចំនួនអ្នកចូលទស្សនា
Flag Counter