មាតិកា
ចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម និងបច្ចេកទេសចិញ្ចឹមមាន់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៣ កញ្ញា ២០២២
150

ថ្ងៃច័ន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក អែល យឿន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបរិបូណ៍ និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាព ក្រុមកសិករនៃបណ្តាញការរៀនសូត្រពីកសិករទៅកសិករ(F2F) ពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម និងបច្ចេកទេសចិញ្ចឹមមាន់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលសមាសសភាពចូលរួមមាន មន្ត្រីស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ កសិករក្នុងក្រុមបណ្តាញ សរុបចំនួន ២៥នាក់ ស្រី១០នាក់ ក្នុងគោលបំណង៖ -ផ្តល់ចំណេះដឹង និងបទពិសោធន៍ ពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ជូនកសិករនៃបណ្តាញ ដើម្បីឲ្យសេវាផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព -បណ្តុះបណ្តាលបន្ថែមពីបច្ចេកទេសចិញ្ចឹមមាន់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជូនកសិករនៃបណ្តាញ ដើម្បីផ្សព្វផ្សាយបន្ត ជាលទ្ធផលសម្រេចបាន ក្រុមកសិករនៃបណ្តាញការសិក្សាពីកសិករទៅកសិរបានទទួលចំណេះដឹង បទពិសោធន៍ តាមរយៈវគ្គបណ្តុះបណ្តាល និងពិភាក្សារផ្លាស់ប្តូរបទពិសោធន៍គ្នា និងអាចយកទៅធ្វើការ ផ្សព្វផ្សាយជាមួយកសិករផ្សេងៗទៀតបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter