មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានៅសណ្ឋាគារស្មីសុខាញូយ៉កខេត្តកំពង់ឆ្នាំងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២
ចេញ​ផ្សាយ ២២ កញ្ញា ២០២២
139

ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ​អ្នកស្រី យឹម សុខា ប្រធានការិល័យកសិ-ឧស្សាហកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាគាំទ្រដោយអង្គការOXFAM ក្រោមការដឹកនាំដោយលោក ប៉ែន សុភាព ប្រធានសមាគមបណ្តាញកសិករនិងធម្មជាតិ ដែលមានអ្នកចូលរួមពីការិយាល័យកសិ-ឧស្សាហកម្ម និងការិយាល័យអភិវឌ្ឍន៍សហគមន៍ ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកកំពង់ត្រឡាច បុគ្គលិកអង្គការFNN ថ្នាក់ដឹកនាំ សមាជិកសហគមន៍កសិកម្មព្រែកគន្លងមានជ័យ សរុបចំនួន ២៧នាក់ ស្រី ៨នាក់ នៅសណ្ឋាគារស្មីសុខាញូយ៉ក ក្នុងគោលបំណង៖ -បង្ហាញច្បាប់ និងអនុក្រិតផ្សេងៗដែលទាក់ទងផលិតកម្មកសិកម្មតាមកិច្ចសន្យា-បង្ហាញគម្រូកសិកម្មកិច្ចសន្យា-បង្ហាញពីយន្តការក្នុងការដោះស្រាយបញ្ហាពេលមានវិវាទ 

ចំនួនអ្នកចូលទស្សនា
Flag Counter