មាតិកា
បង្រ្កាបបទល្មើសជលផល នៅចំណុចឃុំអំពិលទឹក(ខ្លាក្រហឹម បែកចាន ក្អែកពង) ក្នុងស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
ចេញ​ផ្សាយ ៣០ កញ្ញា ២០២២
117

ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្រឡាច កម្លាំងសហគមន៍ ចុះបង្រ្កាបបទល្មើសជលផល នៅចំណុចឃុំអំពិលទឹក(ខ្លាក្រហឹម បែកចាន ក្អែកពង) ក្នុងស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុបចំនួន០៨នាក់ មធ្យោបាយកាណូតស្មាច់ចំនួន០២គ្រឿង ហើយប្រមូលវត្ថុតាងបំផ្លាញចោលរួមមាន៖ +រុះរើរបាំងស្បៃមុងចំនួន០១ករណី ស្មើនិង ១២កន្លែង ប្រវែង ៣៦០ម៉ែត្រ, លបលូស្បៃមុងចំនួន១២មាត់+បង្គោលសរុបចំនួន២០០ដើម និងចាក់លែងកូនត្រីចម្រុះ៥០គីឡូក្រាម ទៅក្នុងធម្មជាតិវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter