មាតិកា
ចុះពិនិត្យទីតាំងប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២ និងកន្លែងដែលកសិករធ្វើកសិកម្ម នៅឃុំបន្ទាយព្រាល និងឃុំក្រាំងលាងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៧ តុលា ២០២២
155

ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះពិនិត្យទីតាំងប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២  និងកន្លែងដែលកសិករចិញ្ចឹមមាន់ នៅឃុំបន្ទាយព្រាល និងឃុំក្រាំងលាង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរឃុំ និងពិធីការរៀបចំរបស់ខេត្ត ក្នុងគោលបំណង៖ រកទីតាំងណាមួយសមស្របដើម្បីត្រៀមប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២  ត្រៀមទីតាំងកសិករចិញ្ចឹមមាន់ និងសហគមន៍កសិកម្ម អោយគណៈប្រតិភូទស្សនៈកិច្ច ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter