មាតិកា
ចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកទន្លេ នៅឃុំគោកបន្ទាយថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៨ តុលា ២០២២
109

ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២  លោក​ លៀង ដេត អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងកញ្ញា ម៉ី ចាន់ធូ ប្រធានផែនការគណនេយ្យ និងមន្ត្រី បានសហការណ៍ជាមួយអាជ្ញាធរឃុំគោកបន្ទាយ ស្រុករលាប្អៀរ ចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកទន្លេ នៅឃុំគោកបន្ទាយ ចំនួនសរុប ៤៧ហិកតា លើចំនួន ២ភូមិ រួមមានគឺ ភូមិឈើត្រាច រងផលប៉ះពាល់ប្រហែលចំនួន ១៨ ហិកតា (ដំណាំស្រូវស្ថិតក្នុងដំណាក់កាលលូតលាស់ និងដំណាក់កាលទុំ) និងភូមិកងមាស រងផលប៉ះពាល់ចំនួន ២៩ហិតតា (ដំណាំស្រូវព្រួសបាន ៣សប្ដាហ៍) មូលហេតុ ដោយសារទឹកទន្លេហក់ឡើងខ្លាំង និងទឹកភ្លៀងធ្វើឱ្យលិចចាប់តាំងពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ ដំណាំស្រូវដែលរងផលប៉ះពាល់ជាប្រភេទស្រូវស្រាល និងស្រូវបង្កើនរដូវ ។

ចំនួនអ្នកចូលទស្សនា
Flag Counter