មាតិកា
ចុះត្រួតពិនិត្យទីកន្លែងចាក់វ៉ាក់សាំងសារទឹកគោក្របី នៅទីទួលសុវត្ថិភាពក្នុងភូមិកងមាស ឃុំគោកបន្ទាយថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២
ចេញ​ផ្សាយ ០២ វិច្ឆិកា ២០២២
125

ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី សហការជាមួយក្រុមប្រឹក្សាឃុំ អាជ្ងាធរដែនដី ពេទ្យសត្វភូមិ បានចុះត្រួតពិនិត្យទីកន្លែងចាក់វ៉ាក់សាំងសារទឹកគោក្របី នៅទីទួលសុវត្ថិភាពក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ត្រួតពិនិត្យទីតាំង និងកន្លែងធ្វើសាឡុងសំរាប់ចាក់វ៉ាក់សាំងគោ ក្របី ហើយជាលទ្ធផល៖ បានជ្រើសរើសទីតាំងសំរាប់ចាក់វ៉ាក់សាំងសារទឹកបានចំនួន ២កន្លែង និងបានប្រាប់ម្ចាស់សត្វត្រូវដឹកគោក្របីមកចាក់វ៉ាក់សាំង នៅពេលព្រឹកថ្ងៃទី០៤ខែ១១នេះកុំខកខានអោយសោះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter