មាតិកា
ចុះពិនិត្យស្ថានភាពទូទៅស្រែផលិតកម្មពូជផ្ការំដួល ថ្នាក់ចុះបញ្ជី លេខកូដស្រែ G013F01នៅស្រុករលាប្អៀរ និងស្រុកទឹកផុសថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២២
128

ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ការរិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការណ៏ជាមួយគម្រោងជម្រុញផលិតកម្ម និងប្រើប្រាស់ពូជ(RSPP)បានចុះពិនិត្យស្ថានភាពទូទៅស្រែផលិតកម្មពូជផ្ការំដួល ថ្នាក់ចុះបញ្ជី លេខកូដស្រែ G013F01នៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ និងកូដស្រែG030F01នៅភូមិរលាបក្តួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លើ៖-ការគ្រប់គ្រងស្មៅហាមឃាត់ -ជម្ងឺហាមឃាត់ -ការដកពូជលាយ -ការគ្រប់គ្រងទឹក ជាលទ្ធផល៖ ក្រោយពីក្រុមការងារបានចុះពិនិត្យស្ថានភាពស្រែផលិតកម្មពូជផ្ការំដួល ថ្នាក់ចុះបញ្ជី រដូវវស្សាឆ្នាំ២០២២ រួចមកបង្ហាញអោយឃើញថា៖ កូដស្រែG013F01, G030F01 -ស្ថានភាពទូទៅរបស់ស្រែផលិតកម្មល្អ(ស្រូវលូតលាស់ល្អ, គ្មានជម្ងឺហាមឃាត់,ការគ្រប់គ្រងស្មៅ និងពូជលាយបានល្អ,ការគ្រប់គ្រងសត្វល្អិតបានល្អ,ការគ្រប់គ្រងទឹកបានល្អនិង -ស្រូវស្ថិតនៅដំណាក់កាលដាក់ម្សៅ ហើយក្រុមការងារបានធ្វើការណែនាំដល់កសិករផលិតត្រូវបន្តថែទាំ,បញ្ចេញទឹកចេញពីស្រែ, ស្មៅហាមឃាត់,ណែនាំកសិករផលិតអោយយកចិត្តទុកដាក់ពិនិត្យនិងដកស្មៅរួមទាំងពូជលាយចេញពីក្នុងស្រែផលិតកម្មស្រូវពូជ។

ចំនួនអ្នកចូលទស្សនា
Flag Counter