មាតិកា
ចុះត្រួតពិនិត្យគុណភាពផលិតកម្មទីវាលលេីកទី២ សម្រាប់ស្រែផលិតកម្មពូជផ្ការំដួល ថ្នាក់វិញ្ញាបនបត្រឆ្នាំ២០២២នៅភូមិទំនប់ថ្មីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២២
118

ថ្ងៃ​សុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការណ៏ជាមួយគម្រោងជម្រុញផលិតកម្មនិងប្រើប្រាស់ពូជ(RSPP) បានចុះត្រួតពិនិត្យគុណភាពផលិតកម្មទីវាលលេីកទី២ សម្រាប់ស្រែផលិតកម្មពូជផ្ការំដួល ថ្នាក់វិញ្ញាបនបត្រឆ្នាំ២០២២ កូដស្រែG014F01 នៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាលទ្ធផល៖ +ស្រូវពូជផ្ការំដួល ថ្នាក់វិញ្ញាបនបត្រ លេខកូដស្រែG014F01 មានទំហំផ្ទៃដីផលិតកម្ម ២ហិកតា ចំនួន១៨អំពក  តំណាងអោយផ្ទៃដីផលិតកម្មគ្រាប់ពូជសរុបចំនួន  ១០.២ហិកតា ហើយក្រុមការងារបានពន្យល់ពីនីតិវិធីនៃការត្រួតពិនិត្យគុណភាពទីវាល តាម ប.គ.ព ដល់កសិករផលិត ព្រមទាំងចុះត្រួតពិនិត្យគុណភាពផលិតកម្មទីវាលលើកទី២ ឃើញថា៖ +ក្នុង១០សំណាក -មានពូជលាយ៣កួរ (សំណាកលេខ២ មានចំនួន២កួរ,សំណាកលេខ៤ ចំនួន១កួរ -គ្មានស្មៅហាមឃាត់ -គ្មានជម្ងឺហាមឃាត់ -ស្រូវស្ថិតនៅដំណាក់កាលដាក់ម្សៅ -ស្រែផលិតកម្មស្របតាម ប.គ.ព ហើយក្រុមការងារបានផ្តល់អនុសាសន៍ដល់ម្ចាស់ស្រែត្រូវធ្វើការត្រួតពិនិត្យពូជលាយ និងបញ្ចេញទឹកពីក្នុងស្រែផលិតកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter