មាតិកា
សកម្មភាពកំទេចគ្រឿងក្នុងមាន់បង្កកខុសច្បាប់ និងខូចគុណភាពថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២
ចេញ​ផ្សាយ ២២ វិច្ឆិកា ២០២២
66

ថ្ងៃ​ចន្ទ ១៣រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីជំនាញ បានដុតកំទេចគ្រឿងក្នុងមាន់បង្កកខុសច្បាប់ និងខូចគុណភាព ក្រោមអធិបតីភាពលោក យាង ច័ន្ទក្រុង ព្រះរាជអាជ្ញារងខេត្តកំពង់ឆ្នាំង និងមានការចូលរួម លោក ជិន សុផាត ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ កាត់ផ្តាច់មិនអោយបន្តលក់ដូរនៅទីផ្សារដែលមាន ផលប៉ៈពាល់ដល់សុខភាពសារធារណៈតាមរយៈការដុតកំទេចចោល ជាលទ្ធផល ដុតកំទេចគ្រឿងក្នុងមាន់បង្កកខូចគុណភាពមានចំនួន ៣៤៥កេសស្មើនឹង ៣.៤៥០គីឡូក្រាម ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារង និងប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច។

ចំនួនអ្នកចូលទស្សនា
Flag Counter