មាតិកា
បង្រ្កាបបទល្មើសជលផល នៅចំណុចបឹងធំ ក្នុងភូមិសាស្រ្ត ភូមិកំពង់បាស្រូវ ឃុំជលសារស្រុកជលគីរីថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២
ចេញ​ផ្សាយ ២២ វិច្ឆិកា ២០២២
112

ថ្ងៃ​ចន្ទ ១៣រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការណ័ជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមឆ្កោក នឹង សហគមន៍នេសាទ បានចុះល្បាត និងបង្រ្កាបបទល្មើសជលផល នៅចំណុចបឹងធំ ក្នុងភូមិសាស្រ្ត ភូមិកំពង់បាស្រូវ ឃុំ ជលសារស្រុកជលគីរី ខេត្តកំពង់ឆ្នាំង  ដោយប្រើប្រាស់ កម្លាំងសរុបចំនួន៧នាក់ មធ្យោបាយកាណូតស្មាច់ចំនួន០២គ្រឿង +​ជាលទ្ធផល បំផ្លាញចោលរួមមាន៖ +រុះរើ របាំង ស្បៃមុង ១ករណីស្មើនឹង ៩កន្លែង ប្រវែង៥០០ម៉ែត្រ លូស្បៃមុង ចំនួន៩មាត់ +បង្គោលសរុបចំនួន ១៥០ដើម និងចាក់លែងកូនត្រីចម្រុះ ៥០គីឡូក្រាម ទៅក្នុងធម្មជាតិវិញ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter