មាតិកា
ចុះល្បាតនិងបង្ក្រាបបទល្មើស នៅចំណុចគន្លង១០០ ចំណុចភូមិខុនរ៉ង និងចំណុចព្រែកថ្លាន់ក្នុងភូមិសាស្រ្តស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៤ វិច្ឆិកា ២០២២
108

ថ្ងៃ​ពុធ ១៥រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង(ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលកំពង់លែង និងសង្កាត់រដ្ឋបាលជលផលបរិបូណ៌) បានសហការជាមួយប៉ុស្តិ៍នគរបាល ប្រជាការឃុំប្រឡាយមាស រួមនិងសហគមន៍នេសាទ បានចុះល្បាតនិងបង្ក្រាបបទល្មើស នៅចំណុចគន្លង១០០ ចំណុចភូមិខុនរ៉ង និងចំណុចព្រែកថ្លាន់ក្នុងភូមិសាស្រ្តស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ កម្លាំងសរុបចំនួន ២៣នាក់ មធ្យោបាយកាណូតស្មាច់ចំនួន០៥គ្រឿង ដោយបានប្រមូលវត្ថុតាងរួមមាន៖ +រុះរើរបាំងសាច់អួនចំនួន២ករណី ស្មើនឹង៧កន្លែង ប្រវែង៨៥០ ម៉ែត្រ +លូសាច់អួនចំនួន១២មាត់ +រុះរើរបាំងស្បៃមុងចំនួន០១ករណី ស្មើនឹង០១កន្លែង ប្រវែង៣៥០ ម៉ែត្រ +បង្គោលសរុបចំនួន៦០០ដើម និងបានលែងត្រីចម្រុះចំនួន ៥០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter