មាតិកា
ចុះពិនិត្យផ្ទៃដីដំណាំស្រូវស្តារឡើងវិញដោយទឹកជំនន់ទន្លេថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២២
129
ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានអមដំណើរ ឯកឧត្ត ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ឯកឧត្តម គង់ ចាន់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប្រាក់ ជាថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យផ្ទៃដីដំណាំស្រូវស្តារឡើងវិញដោយទឹកជំនន់ទន្លេ ទទួលបានលទ្ឋផលដូចខាងក្រោម៖ +ខេត្តកំពង់ឆ្នាំងមានផ្ទៃដីដំណាំស្រូវខូចខាតដោយទឹកជំនន់ទន្លេចំនួន ២ ៦១០ហិកតា លើចំនួន ៥ស្រុក បច្ចុប្បន្នបានធើ្វការស្តារឡើងវិញបានចំនួន២៦១០ហិកតា ស្នើនិង១០០ភាគរយនៃផ្ទៃដីខូចខាតសរុប ២ ៦១០ហិកតា រួមមាន៖
   ១-ស្រុកបរិបូណ៌ អនុវត្តការស្តារឡើងវិញ បានចំនួន៣៨៩ហិកតាស្មើនឹង ១០០ភាគរយនៃផ្ទៃដីខូចខាតសរុប ៣៨៩ហិកតា។
   ២-ស្រុកជលគីរី អនុវត្តការស្តារឡើងវិញបានចំនួន ៧៨៧ហិកតា ស្មើនឹង ១០០ភាគរយ នៃផ្ទៃដីខូចខាតសរុប ៧៨៧ហិកតា។
   ៣-ស្រុកកំពង់លែង អនុវត្តការស្តារឡើងវិញបានចំនួន៧០៩ហិកតា ស្មើនឹង១០០ភាគរយ នៃផ្ទៃដីខូចខាតសរុប ៧០៩ហិកតា។
   ៤-ស្រុកកំពង់ត្រឡាច អនុវត្តការស្តារឡើងវិញបានចំនួន ២៣៦ហិកតាស្មើនឹង១០០ភាគរយ នៃផ្ទៃដីខូចខាតសរុប ២៣៦ហិកតា។
   ៥-ស្រុករលាប្អៀរអនុវត្តការស្តារឡើងវិញបានចំនួន៤៨៩ហិកតាស្មើនិង១០០ភាគរយនៃផ្ទៃដីខូចខាតសរុប៤៨៩ហិកតា។
+ស្ថានភាពដំណាំស្រូវមានការដុះលូតលាស់ល្អ គ្មានការបំផ្លាញពីសត្វល្អិតនិងជម្ងឺ ។
ចំនួនអ្នកចូលទស្សនា
Flag Counter