មាតិកា
ចុះពិនិត្យការបំពេញទិន្នន័យ,ការងាររែងសម្អាត,ការបំពេញសំណើត្រួតពិនិត្យគុណភាពគ្រាប់ពូជថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២២
132

ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ដោយបានសហការណ៏ជាមួយគម្រោងជម្រុញផលិតកម្មនិងប្រើប្រាស់ពូជ(RSPP) បានចុះពិនិត្យការបំពេញទិន្នន័យ,ការងាររែងសម្អាត,ការបំពេញសំណើត្រួតពិនិត្យគុណភាពគ្រាប់ពូជទម្រង់ "ខ" និងយកសំណាកស្រូវពូជអុីអ៊ែរ៦៦ និងពូជសែនពិដោរ សម្រាប់ថ្នាក់ចុះបញ្ជីដើមរដូវវស្សាឆ្នាំ២០២២ នៅឃ្លាំងសហគមន៍ខេមសុីដពេជចង្វារ ដោយមានការចូលរួមពី -មន្រ្តីថ្នាក់ជាតិចំនួន២រូប, -មន្រ្តីថ្នាក់ខេត្តចំនួន៣រូប និង-សហគមន៍កសិកម្មខេមសុីដពេជចង្វារចំនួន១រូប ជាលទ្ធផល៖ ក្រោយពេលប្រជុំនិងបំពេញទិន្នន័យទម្រង់(ខ)រួចមក បានបង្ហាញអោយឃើញថាសហគមន៍បានស្នើត្រួតពិនិត្យគុណភាពគ្រាប់ពូជសរុបចំនួន០២ឡូតិ៍ ក្នុងនោះរួមមាន៖ +ស្រូវពូជអុីអ៊ែរ៦៦ ចំនួន០១ឡូតិ៍(បរិមាណសរុបចំនួន២៩៤០គីឡូក្រាម ស្មើនឹង១៤៧បាវ) +ស្រូវពូជសែនពិដោរ ចំនួន០១ឡូតិ៍(បរិមាណសរុបចំនួន ៣៩៨០គីឡូក្រាម ស្មើនឹង ១៩៩បាវ)។

ចំនួនអ្នកចូលទស្សនា
Flag Counter