មាតិកា
ទិវាបង្ហាញ ដំណាំបន្លែ ត្រសក់ ម្រះ ពោត ដល់សមាជិកសហគមន៍កសិកម្មថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២
ចេញ​ផ្សាយ ០៨ ធ្នូ ២០២២
141

​ថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោក តូច​ ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយសមាគមភ្នំនាងកង្រី បានធ្វើទិវាបង្ហាញ ដំណាំបន្លែ ត្រសក់ ម្រះ ពោត ដល់សមាជិកសហគមន៍កសិកម្ម មេលំសាមគ្គី ក្រោមប្រធានបទ"កសិកម្មឆ្លាតវៃ " ដែលចាប់ផ្តើមអនុវត្ត ពីថ្ងៃទី ១៥ ខែ សីហា រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិជំទាវបុត្រី ឃុំផ្សារ ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង មានអ្នកចូលរួមចំនួន២៥នាក់(ស្រី២០នាក់) ក្នុងគោលបំណង៖ បង្ហាញពីបច្ចេកទេសការដាំដុះដោយប្រើប្រាស់ប្រពន្ធ័ដំណក់ទឹក ជាលទ្ធផល៖ ដំណាំត្រសក់ និងម្រះ បានប្រមូលផលជារៀងរាល់ថ្ងៃ ជាមធ្យម ១០ទៅ១៥គីឡូក្នុងមួយថ្ងៃ។ ចំពោះការយល់កសិករពួកគាត់ អាចយកចំណេះដឹងពីសាលារៀនបន្លែនេះអនុវត្តបានដោយខ្លួនគាត់ទៅថ្ងៃខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter