ថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោក លៀង ដេត អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងកញ្ញា ម៉ី ចាន់ធូ ប្រធានការិយាល័យផែនការគណនេយ្យ បានចុះពិនិត្យស្ថានភាពការដាំដុះដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយពិនិត្យជាក់ស្តែងឃើញថា៖ ក្រោយពីបញ្ចប់ការប្រមូលផល ស្រូវស្រាល និងស្រូវកណ្តាល និងដោយមានប្រភពទឹកពីរ ប្រឡាយ បឹង ទំនប់ ប្រជាកសិករនៅក្នុងស្រុកទឹកផុសចំនួន ៦ឃុំ បានអនុវត្តការដាំដុះស្រូវប្រាំង បានសរុប ៤៥០ហិកតា ក្នុងនោះមាន៖ -ឃុំចោងម៉ោង ដាំដុះបាន ៧០ហិកតា, -ឃុំជៀប ដាំដុះបាន ១៥០ហិកតា, -ឃុំតាំងក្រសាំង ដាំដុះបាន១០០ហិកតា, -ឃុំក្រាំងស្គារដាំដុះបាន ១៥ហិកតា, -ឃុំអភិវឌ្ឍន៏ដាំដុះបាន ៩៥ហិកតា និង-ឃុំខ្លុងពពក ដាំដុះបាន ២០ហិកតា ស្ថានភាពរបស់ដុះណាំស្រូវ មានការដុះលូតលាស់ល្អ ស្ថិតក្នុងដំណាក់កាលសំណាប មានអាយុកាលពី ៥ទៅ២០ថ្ងៃ មានទឹកគ្រប់គ្រាន់ គ្មានការបំផ្លាញពីសត្វល្អិត និងជម្ងឺទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម