មាតិកា
មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មនៅឃុំភ្នំក្រាំងដីមាសថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២
ចេញ​ផ្សាយ ១៦ ធ្នូ ២០២២
110

ថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម ស្ថិតនៅភូមិត្រពាំងអញ្ចាញ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអភិបាលរងស្រុករលាប្អៀរ អាជ្ញាធរឃុំ-ភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ៥៦នាក់ ស្រី ២៨នាក់ ក្នុងគោលបំណង៖ អនុម័តឈ្មោះសហគមន៍កសិកម្ម, បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ, អនុម័តលើលក្ខនិ្តកៈនិងបទបញ្ជាផ្ទៃក្នុង និង-អនុម័យលើមុខរបររបស់សហគមន៍ ហើយលទ្ធផលសម្រេចបានគឺ៖ មហាសន្និបាតសម្រេចយកឈ្មោះសហគមន៍កសិកម្ម ឃុំភ្នំក្រាំងដីមាសជោគជ័យមានក្ដីសង្ឃឹម, ក្រុមប្រឹក្សាភិបាលចំនួន ០៥នាក់ ស្រី ០២នាក់ និងគណៈកម្មាធិការត្រួតពិនិត្យចំនួន ០៣នាក់ ស្រី ០២នាក់ -អនុម័តលើលក្ខនិ្តកៈ និងបទបញ្ជាផ្ទៃក្នុង និង-អនុម័តលើមុខរបររបស់សហគមន៍ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter