មាតិកា
បង្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្រ្តស្រុកជលគីរី និងក្រុងកំពង់ឆ្នាំងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២
ចេញ​ផ្សាយ ១៦ ធ្នូ ២០២២
133

ថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សង្កាត់រដ្ឋបាលជលផលចុងកោះបានចុះល្បាត និងបង្រ្កាបបទល្មើសជលផល នៅចំណុចបឹងធំ ចំណុចកំពង់តាត្អួ និងទួលក្របៅ ក្នុងភូមិសាស្រ្តស្រុកជលគីរី និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ កម្លាំងសរុបចំនួន១២នាក់ មធ្យោបាយកាណូតស្មាច់ចំនួន០៣គ្រឿង ជាលទ្ធផលដោយប្រមូលវត្ថុតាងបានរួមមាន៖ +រុះរើរបាំងសាច់អួនចំនួន១ករណី ស្មើនិង២កន្លែងប្រវែង ៣០០ម៉ែត្រ លូសាច់អួនចំនួន ៤មាត់, +រុះរើរបាំងស្បៃមុង ២ករណីស្មើនិង៩កន្លែងប្រវែង ៤១០ម៉ែត្រ លូស្បៃមុង ចំនួន១០មាត់, បង្គោលសរុបចំនួន ២៤០ដើម និងចាក់លែងកូនត្រីចម្រុះ ៦០គីឡូក្រាម ទៅក្នុងធម្មជាតិវិញ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter