កាលពីថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងសហការី បានចុះពិនិត្យមើលដំណាំស្រូវប្រាំងរបស់កសិករ ដែលបានសាកល្បងប្រើប្រាស់ម៉ាស៊ីនស្ទូង(AgriSmart) និងម៉ាស៊ីនពង្រោះ របស់ក្រុមហ៊ុនAgriSmart Innovation Co.,Ltd នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម