ថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងសហការី បានចុះពិនិត្យ និងប្រមូលព័ត៌មានរោងម៉ាស៊ីនកិនស្រូវ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការណ៍ជាមួយការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិស្រុកកំពង់ត្រឡាច ដើម្បីពិនិត្យមើលវិសាលភាពនៃការទិញស្រូវចូលរបស់រោងម៉ាស៊ីនកិនស្រូវ ក្នុងគោលបំណងរៀបចំយន្តការផ្សារភ្ជាប់ទីផ្សាររវាងសហគមន៍កសិកម្មផលិតស្រូវជាមួយរោងម៉ាស៊ីនកិនស្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម