មាតិកា
ពិនិត្យផ្ទៃដីដំណាំស្រូវខូចខាតដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងឃុំកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២៧ មករា ២០២៣
124

​ថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានអមដំណើរ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម សៀក ឡេង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក គង់ គារ ប្រធាននាយកដ្ឋានដំណាំស្រូវ បានចុះពិនិត្យផ្ទៃដីដំណាំស្រូវខូចខាតដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងឃុំកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងនោះក្រុមការងារបានចុះពិនិត្យមើលផ្ទៃដីដំណាំស្រូវខូចខាត និងផ្ទៃដីត្រូវស្តារឡើងវិញនៅក្នុងឃុំកំពង់ត្រឡាចមានចំនួន ១៨៥ហិកតា ស្មើនឹង២៤៩គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter