មាតិកា
យុទ្ធនាការចាក់ វ៉ាក់សាំងអុតក្តាម និងចាក់វ៉ាក់សាំងជម្ងឺដុំពកស្បែកគោ ក្របី ជាជំហ៊ានទី៣ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២៣
145

ថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញសហការណ៍ជាមួយពេទ្យសត្វស្រុក មេឃុំ មេភូមិ និងពេទ្យសត្វភូមិ ចុះយុទ្ធនាការចាក់ វ៉ាក់សាំងអុតក្តាម និងចាក់វ៉ាក់សាំងជម្ងឺដុំពកស្បែកគោ ក្របី ជាជំហ៊ានទី៣ នៅឃុំកំពង់អុស ស្រុកជលគីរី ឃុំលង្វែក ស្រុកកំពង់ត្រឡាច និងឃុំត្រពាំងចាន់ ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ដើម្បីកាត់បន្ថយអត្រាឈឺស្លាប់សត្វតាមរយៈការចាក់វ៉ាក់សាំងការពារជាមុននិង អោយម្ចាស់សត្វយល់ដឹងពីអត្ថប្រយោជន៏នៃការចាក់ វ៉ាក់សាំងការពារ ហើយជាលទ្ធផល៖ -វ៉ាក់សាំងដុំពកស្បែកលើគោបានចំនួន ១១២៨ក្បាល, វ៉ាក់សាំងអុតក្តាមលើគោបានចំនួន ៣៧២២ក្បាល &ក្របី( ៣៥៥ក្បាល ) និងបានពន្យល់ណែនាំអោយម្ចាស់សត្វយល់ដឹងពីអត្ថប្រយោជន៏នៃការចាក់វ៉ាក់សាំងការពារ ការដាំដំណាំចំណីសត្វ ដើម្បីកាត់បន្ថយការចិញ្ចឹមប្រលែង។

ចំនួនអ្នកចូលទស្សនា
Flag Counter