មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ​កុម្ភះ ឆ្នាំ២០២៣ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០២៣
220

 ថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ​កុម្ភះ ឆ្នាំ២០២៣ ក្រោមការដឹកនាំប្រជុំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល) ព្រមទាំងការិយាល័យជំនាញចំណុះមន្ទីរ សរុបចំនួន ៣២នាក់ ស្រី ១០នាក់ នៅសាលប្រជុំមន្ទីរ ក្នុងគោលបំណង៖ -ផ្សព្វផ្សាយលិខិតសារាចរណែនាំ សេចក្តីជូនដំណឹង និងសេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ -ពិនិត្យរបាយការណ៍វឌ្ឍនភាពដែលសំរេចបានកន្លងមក ព្រមទាំងបញ្ហាប្រឈមតាមបណ្តាខណ្ឌនិងការិយាល័យ និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់។ ជាចុងបញ្ចប់ លោកប្រធានមន្ទីរ បានសំណូមពរ និងណែនាំដល់មន្ត្រីក្រោមឱវាទ អោយយកចិត្តទុកដាក់ធ្វើការងារអោយបានល្អតាមតួនាទីភារៈកិច្ចដែលមន្ទីរផ្តល់ជូន និងតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងរដ្ឋបាលខេត្តកំពង់ឆ្នាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter