មាតិកា
ចុះពិនិត្យស្រែពិសោធន៏កំរិតបរិមាណស្រូវ នៅភូមិទួលធ្លក ឃុំមេលំថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣
ចេញ​ផ្សាយ ០៣ មីនា ២០២៣
170

ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរ កសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះពិនិត្យស្រែពិសោធន៏កំរិតបរិមាណស្រូវ នៅភូមិទួលធ្លក ឃុំមេលំ ស្រុកបរិបូណ៌ ដែលមាន ៣បច្ច័យ ចំនួន ៣កូនស្រែ ដោយប្រើប្រាស់ពូជផ្កាក្រវ៉ាន់ចាប់ផ្តើព្រោះនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ដោយ -បច្ច័យទី១ ប្រើប្រាស់គ្រាប់ពូជចំនួន ១០០គីឡូក្រាម លើផ្ទៃ ០.៥០ហិកតា ហើយស្ថិតស្ថានភាពស្រូវមានការដុះលូតលាស់ ដើមធំ មានគួរវែង និងគ្រាប់ស្រូវថ្លោស និងស្ថិតក្នុងដំណាក់លើកាលដាក់ម្សៅ, -បច្ច័យទី២ ប្រើប្រាស់គ្រាប់ពូជ១៥០គីឡូក្រាមលើផ្ទៃដី ០.៥០ហិកតា ហើយស្ថានភាពដំណាំស្រូវមានការដុះលូតលាស់ល្អ ដើមធំល្មមនិងគ្រាប់ស្រូវថ្លោសល្មម ស្ថិតក្នុងដំណាក់កាលដាក់ម្សៅ, និង-បច្ច័យទី៣ ប្រើប្រាស់គ្រាប់ពូជ ៤០០គីឡូក្រាមលើផ្ទៃដី ១ហិកតា ហើយស្ថានភាពដំណាំស្រូវដុះលូតលាស់ល្អ ដើមញឹកល្អិត គួរខ្លី និងស្ថិតក្នងដំណាក់កាលដាក់ម្សៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter