ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានប្រជុំផ្សព្វផ្សាយ និងប្រកាសច្បាប់អាជីវកម្មពិឃាតសត្វឆ្នាំ២០២៣ រួមទាំងពង្រឹងធ្វើអនាម័យសត្តឃាតដ្ឋាន ការគ្រប់គ្រងទីសត្តឃាតដ្ឋានផ្សារពង្រ និងផ្សារព្រៃខ្មែរ ស្រុករលាប្អៀរ នៅសាលប្រជុំការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំង។
ក្នុងគោលបំណង៖ ប្រគល់លិខិតអនុញ្ញាតដល់អាជីវករ និង ពង្រឹងការគ្រប់គ្រង . ការធ្វើអនាម័យសត្តឃាតដ្ឋាន ការពិភាក្សា និងដោះស្រាយបញ្ហាដែលជួបប្រទះ ហ់ើយជាលទ្ធផល៖ អាជីវករពិឃាតចូលរួម ៤៣ នាក់(គោ១២នាក់ ) និងបានណែនាំអោយអនុវត្តតាមច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម