មាតិកា
ចុះវាស់ស្ទង់ទិន្នផល ស្រែពិសោធន៏បង្ហាញកម្រិតបរិមាណគ្រាប់ពូជនៅឃុំមេលំស្រុកបរិបូណ៌ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣
ចេញ​ផ្សាយ ១១ មីនា ២០២៣
152

ថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះវាស់ស្ទង់ទិន្នផល ស្រែពិសោធន៏បង្ហាញកម្រិតបរិមាណគ្រាប់ពូជនៅឃុំមេលំ ស្រុកបរិបូណ៌ ទទួលបានលទ្ធផលដូចជា៖ +ស្រែពិសោធន៏បង្ហាញកម្រិតបរិមាណគ្រាប់ពូជ បានចាប់ផ្តើមព្រោះនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ដោយប្រើប្រាស់ពូជផ្កាក្រវ៉ាន់ គិតមកដល់ថ្ងៃទី០៩ខែមីនាឆ្នាំ២០២៣នេះ មានអាយុកាល ៩៨ថ្ងៃ ដល់ដំណាក់កាលទុំ អាចធ្វើការប្រមូលផលបាន និង+ការវាស់ស្ទង់ទិន្នផល ក្នុង១កូនយក៥សំណាក ១សំណាក ១ម៉ែត្រការ៉េ ដោយពិនិត្យឃើញថា៖ -បច្ច័យទី១ ពិសោធន៏បង្ហាញកម្រិតបរិមាណគ្រាប់ពូជ១០០គីឡូក្រាមលើផ្ទៃដី០.៥០ហិកតា ទទួលបានទិន្នផល ៥៤៤២គីឡូក្រាម/១ហិកតា និង-បច្ច័យទី២ ពិសោធន៍បង្ហាញកម្រិតបរិមាណគ្រាប់ពូជ១៥០គីឡូក្រាមលើផ្ទៃដី០.៥០ហិកតា ទទួលបានទិន្នផល ៥១៦៩គីឡូក្រាម/១ហិកតា ហើយតាមការប្រៀបធៀបឃើញថា ចំពោះស្រែពិសោធន៏បង្ហាញកម្រិតបរិមាណគ្រាប់ពូជ ១០០គីឡូក្រាម បានទទួលទិន្នផលកើនលើសស្រែពិសោធន៏បង្ហាញកម្រិតបរិមាណគ្រាប់ពូជ ១៥០គីឡូក្រាមចំនួន ២៧៣គីឡូក្រាម/ហិកតា និងចំពោះស្រែពិសោធន៏បង្ហាញកម្រិតបរិមាណគ្រាប់ពូជ៤០០គីឡូក្រាមលើផ្ទៃដី១ហិកតា មិនទាន់ទុំ នៅឡើយដោយចាប់ផ្តើមព្រោះនៅថ្ងៃទី ១០ខែ ធ្នូ ឆ្នាំ២០២២ ។

ចំនួនអ្នកចូលទស្សនា
Flag Counter