ថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានប្រជុំផ្សព្វផ្សាយ និងប្រកាសច្បាប់អាជីវកម្មពិឃាតសត្វឆ្នាំ២០២៣ រួមទាំងពង្រឹងធ្វើអនាម័យសត្តឃាតដ្ឋាន ការគ្រប់គ្រងទីសត្តឃាតនៅស្រុកទឹកផុស ក្រោមអធិបតីភាពលោកអភិបាលរងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ប្រគល់លិខិតអនុញ្ញាតដល់អាជីវករ ពង្រឹងការគ្រប់គ្រង និងធ្វើអនាម័យទីសត្តឃាតដ្ឋាន ជាលទ្ធផល៖ អាជីវករពិឃាតសត្វចំនួន៣៧នាក់ (ពិឃាតជ្រូកចំនួន២៣នាក់) និងបានណែនាំអោយអនុវត្តច្បាប់ សុខភាព សត្វ និងផលិតកម្មសត្វ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម