មាតិកា
មហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហគមន៍កសិកម្មអភិវឌ្ឍន៍វាលកោងរោង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣
ចេញ​ផ្សាយ ១៤ មីនា ២០២៣
142

ថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហគមន៍កសិកម្មអភិវឌ្ឍន៍វាលកោងរោង ស្ថិតនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរស្រុកឃុំ និងសមាជិកសហគមន៍កសិកម្មសរុបចំនួន ១៦៦នាក់ ស្រី ៤៨នាក់ ក្នុងគោលបំណង៖ អនុម័តលទ្ធផលសម្រេចបានរបស់សហគមន៍ក្នុងឆ្នាំ២០២២ និងអនុម័តផែនការសកម្មភាពប្រចាំឆ្នាំ២០២៣។

ចំនួនអ្នកចូលទស្សនា
Flag Counter