មាតិកា
ចុះវាស់ស្ទង់ទិន្នផលស្រែផលិតកម្មស្រូវពូជតាមកិច្ចសន្យា នៅភូមិកំពង់អុសថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣
ចេញ​ផ្សាយ ១៦ មីនា ២០២៣
317

ថ្ងៃព្រហស្បតិ៍  ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក លៀង ដេត អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងមន្ត្រី បានសហការជាមួយសហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជ្រចង្វារ បានចុះវាស់ស្ទង់ទិន្នផលស្រែផលិតកម្មស្រូវពូជតាមកិច្ចសន្យា នៅភូមិកំពង់អុស ឃំុកពង់អុស ស្រុកជលគីរី  ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំសគមន៍កសិកម្ម និងម្ចាស់ស្រែ ដែលមានផ្ទៃដីផលិតពូជចំនួន១៣ហិកតា ទទួលបានលទ្ធផលដូចជា៖ +បានចុះវាស់ស្ទង់ទិន្នផលស្រូវផលិតកម្មពូជស្រូវតាមកិច្ចសន្យារបស់កសិករឈ្មោះ ឯល ប៊ុនធឿន មានផ្ទៃដីផលិតពូជស្រូវចំនួន ១.៩០ហិកតា ចាប់ផ្តើមព្រោះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ និងធ្វើការប្រមូលផលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ប្រើពូជផ្កាក្រវ៉ាន់ ដោយការវាស់ស្ទង់ទិន្នផល ៥សំណាក ១សំណាកក្នុង១ម៉្រែតការ៉េ ជាលទ្ធផលទទួលបានដូចជា *ទិន្នផល ៧ ០២០គីឡូក្រាម/ហិកតា ដោយកាត់សំណើម២៥% *ទិន្នផលគិតទាំងសំណើម(ស្រូវសើម)ទទួលបាន ៨០៥០គីឡូក្រាម/ហិកតា ហើយតម្លៃស្រូវសើម ១គីឡូ  ៩៤០រៀល តាមកិច្ចសន្យាជាមួយសហគមន៍កសិកម្មខេមស៊ីដ។

ចំនួនអ្នកចូលទស្សនា
Flag Counter