មាតិកា
ពិនិត្យស្ថានភាពត្រីចិញ្ចឹមតាមបែនៅភូមិចុងកោះ ក្រុងកំពង់ឆ្នាំងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣
ចេញ​ផ្សាយ ០៥ មេសា ២០២៣
211

ថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះពិនិត្យស្ថានភាពត្រីចិញ្ចឹមតាមបែនៅភូមិចុងកោះ ក្រុងកំពង់ឆ្នាំង គឺត្រីក្នុងបែរ ចាប់ផ្តើមងាប់ ចាប់ពីថ្ងៃទី០១-០៤ ខែមេសា ឆ្នាំ២០២៣ មានដូចជាប្រភេទត្រីខ្យា ត្រីពោ ត្រីសណ្តាយ ត្រីឆ្ពិន ត្រីព្រលូង មូលហេតុ៖ ដោយសារអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងធ្លាក់មួយមេ បានបង្កឲ្យទឹកទន្លេមានក្លិនស្អុយ ដែលជាហេតុបណ្តាលឲ្យត្រីងាប់, -បរិមាណត្រីត្រីងាប់ចន្លោះពី ១តោនដល់៦តោនក្នុង១បែ ហើយវារីវប្បករបានសំណូមពរ៖ សុំឲ្យមន្ត្រីជំនាញជួយរកវីធីសាស្ត្រដោះស្រាយផង និងសុំឲ្យរដ្ឋបាលខេត្តបានអនុញ្ញាតឲ្យបម្លាស់បែទៅចំណុចភូមិកំពង់អុស ព្រោះទីនោះទឹកជ្រៅអាចបន្ថយអត្រាត្រីងាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter