មាតិកា
ប្រជុំផ្សព្វផ្សាយស្តីពី“ច្បាប់ស្តីពី សហគមន៍កសិកម្ម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ”ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២១ មេសា ២០២៣
164

ថ្ងៃព្រហស្បតិ៍  ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការណ៍ជាមួយនាយកដ្ឋានអភិឌ្ឍន៍សហគមន៍កសិកម្ម បានប្រជុំផ្សព្វផ្សាយស្តីពី“ច្បាប់ស្តីពី សហគមន៍កសិកម្ម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ” ក្រោមអធិបតីយភាព លោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និង កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅសាលប្រជុំមន្ទីរ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោក/លោកស្រីប្រធានក្រុមប្រឹក្សាឃុំ  ជំទប់ទី១ និងលោក/លោកស្រីតំណាងអោយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកបរិបូណ៍ ស្រុកកំពង់ត្រទ្បាច ស្រុករលាប្អៀរ និងស្រុកជលគិរី សរុបអ្នកចូលរួមទាំងអស់ ៣១នាក់(ស្រី០៤នាក់) ក្នុងគោលបំណង៖ ចង់អោយរដ្ឋបាលថ្នាក់ក្រោមជាតិ ស្វែងយល់កាន់តែច្បាស់ពីច្បាប់ស្តីពីសហគមន៍កសិកម្ម ងាយស្រួលអោយរដ្ឋបាលថ្នាក់ក្រោមជាតិជួយជម្រុញនិងពង្រឹងដល់សហគមន៍កសិកម្មក្នុងមូលដ្ឋានរបស់ខ្លួន៕

ចំនួនអ្នកចូលទស្សនា
Flag Counter