មាតិកា
ពិធីបុណ្យសពអ្នកស្រី ជិន សាខន ដែលត្រូវជាភរិយារបស់លោក ផល ហាតថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣
ចេញ​ផ្សាយ ១២ កក្កដា ២០២៣
137

ថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យសពអ្នកស្រី ជិន សាខន ដែលត្រូវជាភរិយារបស់លោក ផល ហាត ជាអតីតប្រធានការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាពកាលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦០ឆ្នាំ ក្នុងគោលបំណង ដើម្បីចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំរបស់គ្រួសារសព និងនាំថវិកាមួយចំនួនចូលក្នុងពិធីបុណ្យ។

ចំនួនអ្នកចូលទស្សនា
Flag Counter