មាតិកា
ចុះជំរុញការងារផលិតកម្មស្រូវតាមកិច្ចសន្យានៅសហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វារ ស្ថិតនៅភូមិសំបុសមាស ឃុំពពេលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣
ចេញ​ផ្សាយ ១៣ កក្កដា ២០២៣
268

ថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោក លន់ ពិសី អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះជំរុញការងារផលិតកម្មស្រូវតាមកិច្ចសន្យានៅសហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វារ ស្ថិតនៅភូមិសំបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជាលទ្ធផល សហគមន៍កសិកម្ម បានមានផែនការផលិតស្រូវចំណីចំនួន០២ប្រភេទ ជាមួយរោងម៉ាស៊ីនកិនស្រូវ ខេធីអេស គឺស្រូវផ្ការំដួលចំនួន៩០តោន និងស្រូវផ្កាក្រវ៉ាន់ចំនួន១០០តោន ហើយនៅថ្ងៃសុក្រទី១៤ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ មន្ទីរនឹងងដឹកនាំសហគមន៍កសិកម្មជួបជាមួយរោងម៉ាស៊ីនកិនស្រូវម្តងទៀត ដើម្បីពិភាក្សាលើសេចក្តីព្រាងនៃកិច្ចសន្យាអោយបានច្បាស់លាស់ និងពិភាក្សាលើពេលវេលាដើម្បីធ្វើពិធីចុះកិច្ចសន្យាផលិតកម្មស្រូវនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter