មាតិកា
ប្រជុំពិភាក្សាសេចក្តីព្រាងកិច្ចសន្យា និងពេលវេលា ជាមួយរោងម៉ាស៊ីនកិនស្រូវ ខេធីអេស ស្ថិតនៅភូមិច្រករមៀតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣
ចេញ​ផ្សាយ ១៥ កក្កដា ២០២៣
160

ថ្ងៃសុក្រ ១២រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានដឹកនាំ សហគមន៍កសិកម្មផលិតខេមស៊ីដ ពេជចង្វារ ចូលជួបប្រជុំពិភាក្សាសេចក្តីព្រាងកិច្ចសន្យា និងពេលវេលា ជាមួយរោងម៉ាស៊ីនកិនស្រូវ ខេធីអេស ស្ថិតនៅភូមិច្រករមៀត ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង ដើម្បីនឹងគ្រោងធ្វើពិធីចុះ កិច្ចសន្យារវាងសហគមន៍កសិកម្ម ជាមួយរោងម៉ាស៊ីនកិនស្រូវ ខេធីអេស ជាលទ្ធផលនៃកិច្ចប្រជុំគឺ៖ -មន្ទីរ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម បានសម្រេចយកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៣ៈ០០រសៀល ធ្វើពិធីចុះកិច្ចសន្យាផលិតស្រូវនេះ​ ​និង-ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានព្រមទទួលទិញ ស្រូវផ្ការំដួលចំនួន៩០តោន និងស្រូវផ្កាក្រវ៉ាន់ ចំនួន១០០តោន សរុបទាំងអស់ ១៩០តោន។
 

ចំនួនអ្នកចូលទស្សនា
Flag Counter