មាតិកា
ចុះត្រួតពិនិត្យគុណភាពផលិតកម្មទីវាលលេីកទី១ សម្រាប់ស្រែផលិតកម្មពូជស្រូវសែនក្រអូប០១ ថ្នាក់ចុះបញ្ជី ដើមរដូវវស្សា ឆ្នាំ២០២២ នៅភូមិវត្តថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២០ កក្កដា ២០២៣
187

ថ្ងៃពុធ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ​លោក ជុំ ម៉ៅច័ន្ទដារ៉ា មន្រី្តការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បាន ចុះត្រួតពិនិត្យគុណភាពផលិតកម្មទីវាលលេីកទី១ សម្រាប់ស្រែផលិតកម្មពូជស្រូវសែនក្រអូប០១ ថ្នាក់ចុះបញ្ជី ដើមរដូវវស្សា ឆ្នាំ២០២៣ នៅភូមិវត្ត ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍ផលិតពូជស្រូវខេមសុីដពេជចង្វារ ជាលទ្ធផល៖ ផលិតកម្មពូជស្រូវសែនក្រអូប០១ ថ្នាក់ចុះបញ្ជី កូដស្រែG011F01  មានផ្ទៃដីផលិតកម្មចំនួន០,៨៣ហិកតា។ ក្រុមការងារបានចុះត្រួតពិនិត្យគុណភាពទីវាលលើកទី១ និងបានពន្យល់ពីនីតិវិធីនៃការត្រួតពិនិត្យគុណភាពទីវាល តាម ប.គ.ព ដល់តំណាងសហគមន៍ឃើញថា៖ -ស្រូវស្ថិតនៅដំណាក់កាលពន្លូតដេីម -គ្មានពូជលាយ -មានស្មៅហាមឃាត់ចំនួន០១ដើម(ស្មៅបែកក្បាល) ក្នុងសំណាក់សរុប១០ម៉ែត្រការ៉េ -គ្មានជម្ងឺហាមឃាត់ -ស្រែផលិតកម្មស្របតាម ប.គ.ព ហើយក្រុមការងារបានផ្តល់អនុសាសន៍ត្រូវធ្វើការថែទាំ ត្រួតពិនិត្យពូជលាយ ជម្ងឺ ហាមឃាត់ និងដកស្មៅហាមឃាត់ចេញពីស្រែផលិតកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter