មាតិកា
ពិធីចុះកិច្ចសន្យាផលិតស្រូវចំណីចំនួន២០០តោន ​រវាងសហគមន៍កសិកម្មជាមួយរោងម៉ាស៊ីនកិនស្រូវKTSថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២១ កក្កដា ២០២៣
257

ថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីចុះកិច្ចសន្យាផលិតស្រូវចំណីរវាងសហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វារ ជាមួយរោងម៉ាស៊ីនកិនស្រូវ ខេធីអេស ក្រោមអធិបតីភាពលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោកបណ្ឌិត វង្ស សារិនដា នាយកប្រតិបត្តិសមាគមសហករណ៍កម្ពុជា(CAC) ដោយមានការចូលរួមពីម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងថ្នាក់នាំសហគមន៍កសិកម្មចំនួន១១សហគមន៍ សរុបអ្នកចូលរួម៣៤នាក់ និងកិច្ចសហការគាំទ្រដោយសមាគមសហករណ៍កម្ពុជា ហើយពិធីនេះគឺ ចុះកិច្ចសន្យាផលិតស្រូវចំនួន២០០តោន ផ្ទៃដីផលិតចំនួន ៤៥ហិកតា កសិករផលិតចំនួន ៦២គ្រួសារ។ ជាចុងក្រោយលោកប្រធានមន្ទីរ បានមានមតិផ្តាំផ្ញើរ និងសំណូមពរដល់ថ្នាក់ដឹកសហគមន៍កសិកម្មទាំងអស់អោយខិតខំប្រឹងប្រែង មានភាពស្នោះត្រង់ រវាងរោងម៉ាស៊ីនកិនស្រូវ និងសមាជិករបស់ខ្លួន ហើយអោយសហគមន៍កសិកម្មគិតគូរពីការប្រើប្រាស់ពូជសុទ្ធក្នុងការផលិតស្រូវចំណី ដើម្បីបង្កើនទាំងទិន្នផល និងគុណភាពល្អ ហើយមានទីផ្សារល្អគឺមានតម្រូវការច្រើន។

ចំនួនអ្នកចូលទស្សនា
Flag Counter