មាតិកា
ចុះត្រួតពិនិត្យសត្វឈឺស្លាប់ របស់សហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ថ្ម នៅភូមិវិហារបិទមាសថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២៧ កក្កដា ២០២៣
197

ថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រី បានចុះអមដំណើរលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រតិភូអមដំណើរ បានចុះត្រួតពិនិត្យសត្វឈឺស្លាប់ របស់សហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ថ្ម នៅភូមិវិហារបិទមាស ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានក្រុមការងារជំនាញថ្នាក់ស្រុក អាជ្ងាធរឃុំ ភូមិ និងពេទ្យសត្វភូមិក្នុងគោលបំណង ៖ តាមដានស្ថានភាពចិញ្ចឹម និងជម្ងឺសត្វ និងផ្តល់ការណែនាំវិធានការការពារទប់ស្កាត់ ជាលទ្ធផល៖ អ្នកចូលរួមចំនួន ៥២នាក់ ស្រី៣៣នាក់ ដោយជំនាញ ពិនិត្យឃើញថាសត្វខ្វះចំណី ខ្វះការថែទាំ ហើយបានផ្តល់ការព្យាបាលគោមានជម្ងឺចំនួន ៦ក្បាលលើគោសរុបចំនួន ២៨ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter