មាតិកា
ចុះត្រួតពិនិត្យថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងស្រុកបរិបូរណ៍ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២៧ កក្កដា ២០២៣
89

ថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី ឡុង ប៊ុនណា ប្រធានការិយាល័យ នីតិកម្ម កសិកម្ម និងមន្ត្រី បានចុះត្រួតពិនិត្យថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងស្រុកបរិបូរណ៍ លើឃុំចំនួន៣ បានចំនួន ៥ដេប៉ូ ក្នុងនោះរួមមាន ឃុំត្រពាំងចាន់ ១ដេប៉ូ, ឃុំពន្លៃ ៣ដេប៉ូ, ឃុំមេលំ ១ដេប៉ូ តាមត្រួតពិនិត្យរកពុំឃើញមាន បទល្មើសអ្វីជាកត់សម្គាល់ទេ ហើយក្រុមការងារបានធ្វើការណែនាំពីការតាំងលក់អោយត្រឹមត្រូវតាមបគោលការណ៍ច្ចេកទេស ក្នុងគោលបំណង៖ -ណែនាំពីការដាក់តាំងលក់ថ្នាំ កសិកម្ម, អោយទទួលទិញ និងលក់ ថ្នាំកសិកម្ម និងជីកសិកម្ម ពីក្រុមហ៊ុនណា ដែលមានអញ្ញាប័ណដែលទទួលស្គាល់ពីក្រសួងកសិកម្ម និងណែនាំដល់អាជីវករ និងកសិករ ពីការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្ម និង ជីកសិកម្ម ក្រោយប្រើប្រាស់រួច។

ចំនួនអ្នកចូលទស្សនា
Flag Counter