មាតិកា
បង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំពោធិ៍ នូវចំណុចទំនប់ប្រយ៉ាប និងឃុំពាមឆ្កោក ស្រុកជលគិរីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣
ចេញ​ផ្សាយ ៣១ សីហា ២០២៣
108

​ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការណ៍េជាមួយគណៈបញ្ជាការឯកភាពស្រុក និងសហគមន៍នេសាទ បានចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំពោធិ៍ នូវចំណុចទំនប់ប្រយ៉ាប និងឃុំពាមឆ្កោក ស្រុកជលគិរី ដោយប្រើប្រាស់កំលាំងចំនួន ២៨នាក់ និងមធ្យោបាយបាឡាស្មាច់ចំនួន ០៧គ្រឿង ដោយប្រមូលបានរុះរើរ និងវត្ថុតាងរួមមាន៖ -របាំងលូស្បៃមុងចំនួន៣៥កន្លែងប្រវែង ១០៥០ម៉ែត្រ លូស្បៃមុង ចំនួន៣៥មាត់ បង្គោលចំនួន ៤៥០ដើម ត្រីល្អិចម្រុះចំនួន ៣០០គីឡូក្រាម ត្រូវបានចាក់លែងទៅក្នុងចូលបឹងធម្មជាតិវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter