មាតិកា
ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិស្សិតស្ម័គ្រចិត្ត ព្រមទាំងចែកម៉ាស៊ីនស្ទូងស្រូវអង្គរខ្នាតតូចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣
ចេញ​ផ្សាយ ០៥ កញ្ញា ២០២៣
267

ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិស្សិតស្ម័គ្រចិត្ត ព្រមទាំងចែកម៉ាស៊ីនស្ទូងស្រូវអង្គរខ្នាតតូច ដល់សហគមន៍កសិកម្ម/ក្រុមផលិតផលិតស្រូវ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ត្រីរាជការ ប្អូន​ៗនិស្សិតស្ម័គ្រចិត្ត និងសហគមន៍កសិកម្មសរុបចំនួន៥៧នាក់ ស្រី១៥នាក់ ក្នុងគោលបំណង: សួរសុខទុក្ខមន្ត្រីរាជការ ប្អូនៗនិស្សិត និងសហគមន៍កសិកម្ម និងបង្ហាញពីគោលបំណង គោលដៅយុទ្ធសាស្ត្ររបស់គម្រោងជម្រុញផលិតកម្មគ្រាប់ពូជ និងការនាំអង្ករចេញប្រកបដោយគុណភាព ព្រមទាំងចែករំលែកបទពិសោធន៍ពីផលិតកម្មស្រូវកន្លងមក អោយមន្ត្រីរាជការ ប្អូនៗនិស្សិតនិងសហគមន៍កសិកម្មស្តាប់ហើយពិចារណា។

ចំនួនអ្នកចូលទស្សនា
Flag Counter