មាតិកា
ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចក្រោយភូមិស្ទឹងស្ងួត កំពង់អួរ និងចំណុចបឹងប្រកៀប ភូមិក្រម៉ាល់ ឃុំប្រឡាយថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣
ចេញ​ផ្សាយ ០៨ កញ្ញា ២០២៣
120

ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការណ៍ជាមួយគណះបញ្ជារការឯកភាពស្រុកបរិបូណ៍, ស្រុកកំពង់ត្រឡាច និងស្រុកកំពង់លែង បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចក្រោយភូមិស្ទឹងស្ងួត កំពង់អួរ និងចំណុចបឹងប្រកៀប ភូមិក្រម៉ាល់ ឃុំប្រឡាយ ដោយប្រើប្រាស់កំលាំងចំនួន ៣១នាក់ និងមធ្យោបាយបាឡាស្មាច់ចំនួន ០៩គ្រឿង ដោយបានរុះរើ និងប្រមូលវត្ថុតាងរួមមាន៖ បានរុះរើរបាំងលបសាច់អួនចំនួន១២កន្លែង លបលូសាច់អួន១៥គ្រឿង ប្រវែង ៤ ០០០ម៉ែត្រ និងរុះរើនិងបំផ្លាញចោលនៅហ្នឹងកន្លែងរបាំងស្បៃមុងចំនួន១៨ កន្លែងប្រវែង ១ ២០០ម៉ែត្រ លូស្បៃមុងចំនួន១៨គ្រឿងបង្គោលចំនួន ១ ៨០០ដើម ចាក់លែងកូនត្រីចំរុះប្រមាណ ២៦០គីឡូក្រាមក្នុងដែននេសាទវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter