មាតិកា
ចុះសម្របសម្រួលវគ្គបណ្តុះបណ្តាលលើដំណាំសណ្តែក ដល់កសិករនៅភូមិព្រែកស្ពានថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣
ចេញ​ផ្សាយ ១៥ កញ្ញា ២០២៣
223

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានចុះសម្របសម្រួលវគ្គបណ្តុះបណ្តាលលើដំណាំសណ្តែក ដល់កសិករគោលដៅរបស់អង្គការ វី អេស អូ នៃគម្រោងហ្គ្រីន នៅភូមិព្រែកស្ពាន ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីបុគ្គលិកអង្គការ វី អេស អូ ចំនួន២រូប និងកសិករចូលរួមសរុបមានចំនួន២៤រូប ស្រី១៤រូប ហើយជាលទ្ធផល-ផ្តល់ជូនកសិករទទួលបាននូវគំនិតថ្មីក្នុងការអនុវត្តការងារដាំដុះសណ្តែកបាយអោយកាន់តែទទួលបានផលច្រើន និងចំណេញសេដ្ឋកិច្ច -ស្គាល់ពីប្រភេទជីស្របតាមតម្រូវការដំណាំ និង-ស្គាល់ពីប្រភេទជម្ងឺ និងសត្វល្អិត ក៏ដូចជាការប្រើប្រាស់ថ្នាំពុលសមស្រប និងប្រកបដោយចេរភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter