មាតិកា
វេទិកាផ្សព្វផ្សាយ ណែនាំវិធានការការពារជម្ងឺ ការថែទាំសត្វ វិធានសុវត្ថិភាព និងសារៈប្រយោជន៍ការចាក់វ៉ាក់សាំងការពារសត្វ នៅឃុំពេជចង្វារ
ចេញ​ផ្សាយ ២០ កញ្ញា ២០២៣
102

ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រី បានសហការណ៍ជាមួយអាជ្ញាធរឃុំ ពេទ្យសត្វស្រុក និងពេទ្យសត្វភូមិ បានរៀបចំវេទិកាផ្សព្វផ្សាយ ណែនាំវិធានការការពារជម្ងឺ ការថែទាំសត្វ វិធានសុវត្ថិភាព និងសារៈប្រយោជន៍ការចាក់វ៉ាក់សាំងការពារសត្វ នៅឃុំពេជចង្វារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ផ្សព្វផ្សាយពីការថែទាំសត្វឈឺ សារៈប្រយោជន៍នៃការចាក់វ៉ាក់សាំង និងណែនាំការប្រើប្រាស់ និងផ្តល់ថ្នំាសម្លាប់មេរោគដល់កសិករចិញ្ចឹមសត្វ ហើយជាលទ្ធផល៖ -អ្នកចូលរួម៥៣នាក់(ស្រី១៩នាក់) និង-ចែកថ្នាំសម្លាប់មេរោគដល់កសិករ ៥៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter